slide slide slide slide slide slide

១. ធនាគារពិភពលោក ចូលខ្លួនមក ក្រោយចប់សង្គ្រាម ខ្មែរឈប់បង្ហូរឈាម ត្រៀមប្តូររចនាសម្ព័នថ្មី   សង្គម ប្រែប្រួល រៀបចំសំរួលទីផ្សារសេរី រៀបឲ្យបានល្អប្រពៃ  ទើបផ្តល់កំចីអភិវឌ្យន៏ប្រទេស។

២. ជំនួយភ្ជាប់សំណង ត្រូវកាត់សងធនធានធម្មជាតិ សេវាសាធារណះទៀត មានព្រោងព្រាតប្រែជាឯកជន សេវា សុខភាពគមនាគមន៏ ប្រព័ន្ធអប់រំ គ្រប់គ្រងដោយក្រុមហ៊ុនធំ  អោយប្រជាជនចំណាយខ្លួនឯង។
ករណីសិក្សា៖ការមានផ្ទៃពោះ និងការឆ្លងទន្លេ
បានផ្សាយនៅ ថ្ងៃទី, 16, មិនា, 2016, 03:36 AM | បានអាន : 4233
ចែករំលែក :
 "ស្រ្តីមានផ្ទៃពោះ និងការឆ្លងទន្លេ"

រៀបចំដោយដោយ៖ ច្រឹក សុផា 
ថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៣

ប្អូនស្រីឈ្មោះ ប៉ែន ហេន មានអាយុ ២៧ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិល្វា ឃុំគ្រួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ ហេន បានរៀបការអស់រយៈពេល៥ឆ្នាំមកហើយ និង មានកូនចំនួនបីនាក់ក្នុងនោះមានកូន ប្រុស២នាក់ និងកូនស្រីម្នាក់។ កូនច្បងទើបតែមានអាយុ៣ឆ្នាំប៉ុណ្ណោះ ហើយកូនទាំងបីនាក់ កើតមួយឆ្នាំមួយ ។  ឥឡូវនេះប្អូនស្រី ហេន កំពុងតែប្រើប្រាស់មធ្យោបាយដោយចាក់ថ្នាំជារៀងរាល់បីខែម្តង នៅមណ្ឌលសុខភាពគ្រួស ពីព្រោះនាងលែងចង់បានកូនទៀតហើយ។ តំលៃថ្នាំចាក់ពន្យាកំនើតនេះ១ម្ជុល គឺ១៥០០រៀល។  ចម្ងាយពីផ្ទះទៅមណ្ឌលសុខភាពឃុំគ្រួស គឺប្រហែលមួយគីឡូម៉ែត ។ ប្អូនស្រី ហេនបានរៀបរាប់ថា៖ «មូលហេតុដែលខ្ញុំឈប់យកកូនទៀតនោះ ព្រោះជីវភាពនៅក្នុងគ្រួសារខ្វះខាត។ រាល់ថ្ងៃនេះខ្ញុំមានដីស្រែតែកន្លះហិកតាប៉ុណ្ណោះ។ សម្រាប់ខ្លួនខ្ញុំផ្ទាល់មិនមានមុខរបរអ្វីក្រៅពីធ្វើស្រែ និងមើលថែទាំកូនៗប៉ុណ្ណោះទេ។ ប៉ុន្តែចំណែកប្តីរបស់ខ្ញុំក្រៅពីធ្វើស្រែរួចហើយ នៅពេលទំនេរគាត់ទៅធ្វើជាកម្មករសំណង់នៅទីក្រុងភ្នំពេញដើម្បីដោះស្រាយជីវភាពគ្រួសារ។»

រាល់ពេលដែលប្អូនស្រី ហេន មានផ្ទៃពោះនាងតែងតែទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពជារៀងរាល់ខែ ហើយនាងក៏បានធ្វើតាមការណែនាំរបស់គ្រូពេទ្យ និងលេបថ្នាំគ្រាប់ជាតិដែកគ្រប់តាម    គ្រូពេទ្យកំណត់។ ការទៅពិនិត្យផ្ទៃពោះម្តងត្រូវបង់ប្រាក់ចំនួន១០០០រៀល និងពេលឆ្លងទន្លេនៅមណ្ឌលសុខភាពម្តងៗនាងត្រូវជូនសរគុណគ្រូពេទ្យចំនួន៥០០០០រៀល។ ចំនួនទឹកលុយនេះ មិនមែនមណ្ឌលសុខភាពកំណត់ឲ្យបង់ទេ គឺគ្រាន់តែជាការដឹងគុណដល់ឆ្មបដែលបានបង្កើតកូនឲ្យនាង។ សំរាប់លុយឆ្លងទន្លេជាលុយដែលនាងសន្សំទុកតាំងពីចាប់ផ្តើមមានផ្ទៃពោះ ហើយរយៈពេលដែលឆ្លងទន្លេនាងសម្រាកនៅមណ្ឌលសុខភាពបានតែមួយថ្ងៃទេ ព្រោះមណ្ឌលសុខភាពមិនមានគ្រែសំរាប់អ្នកឆ្លងទន្លេគ្រប់គ្រាន់ទើបមិនអាចនៅសម្រាកយូរបាន។  ចំណែកគ្រូពេទ្យមិនមានបញ្ហាអ្វីទេគឺគេយកចិត្តទុកដាក់បង្កើតកូនឲ្យជាធម្មតាទេ។  ពេលដែលត្រឡប់មកដល់ផ្ទះវិញ នាងបានអាំងភ្លើងបន្តរយៈពេល៣ថ្ងៃទៀត ហើយនាងមិនបានចាក់ថ្នាំបន្តទេ ព្រោះមិនមានប្រាក់។ មូលហេតុដែលនាងឧស្សាហ៍ទៅពិនិត្យផ្ទៃពោះនោះ ព្រោះនៅក្នុងភូមិមានបុគ្គលិកពេទ្យនៅមណ្ឌលសុខភាពឧស្សាហ៍ ដើរប្រាប់ពត៌មានតាមភូមិអំពីផលប្រយោជន៍នៃការទៅពិនិត្យផ្ទៃពោះ និងបាននែនាំអំពីការចាក់វាក់សាំងដើម្បីការពារជម្ងឺផ្សេងៗដល់កុមារ។ គ្រូពេទ្យមកពីមណ្ឌលសុខភាព តែងចុះមកចាក់វ៉ាក់សាំងឲ្យកុមារតូចៗដល់ផ្ទះដោយមិនគិតថ្លៃ។

កូនតូចៗរបស់នាងបានចាក់វ៉ាក់សាំងការពារគ្រប់ចំនួនតាមគ្រូពេទ្យបានប្រាប់។ ប្អូនស្រីបានបន្តថា “ចំណែកខ្លួនខ្ញុំផ្ទាល់ ថ្វីត្បិតតែមិនដែលមានជំងឺអ្វីធ្ងន់ធ្ងរ ប៉ុន្តែរាល់ថ្ងៃនេះខ្ញុំឧស្សាហ៍វិលមុខ និងហេវហត់ អស់កំលាំងណាស់។ ខ្ញុំមិនដឹងថាមកពីមិនមានអ្វីហូបគ្រប់គ្រាន់ឬក៏បណ្ដាលមកពីខ្ញុំមានកូនញឹកពេកនោះទេ។ “ក្រោយពេលសម្រាលកូនហើយបាន ៣ទៅ៤ថ្ងៃនាងត្រូវធ្វើការងារផ្ទះខ្លះៗដោយខ្លួនឯងដូចជាបោកកន្ទបកូន មើលថែទាំកូន និងចំអិនម្ហូបអាហារ ព្រោះដោយសារតែប្តីរបស់នាងត្រូវទៅធ្វើស្រែរឺ ឬក៏ពេលខ្លះទៅធ្វើសំណង់មិនបាននៅមើលថែទាំនាង និងកូនៗទេ។ 

នាងបានបន្ថែមថា «ពេលដែលកូនៗរបស់ខ្ញុំឈឺម្តងៗភាគច្រើនយកទៅព្យាបាលនៅមន្ទីពេទ្យឯកជននៅទីរួមខេត្តស្វាយរៀងព្រោះលឿនទាន់ចិត្ត និងមានឧបករណ៍គ្រប់គ្រាន់សម្រាប់ព្យាបាលឆាប់បានជាសះស្បើយប៉ុន្តែមន្ទីពេទ្យឯកជនមានតំលៃថ្លៃណាស់។  កាលពីបួនខែមុន កូនរបស់ខ្ញុំមានជំងឺរលាកទងសួត ហើយបានយកទៅព្យាបាលនៅពេទ្យឯកជនខេត្ត។ ខ្ញុំបានចំណាយលុយអស់ជិត៤០ម៉ឺនរៀល ទើបកូនរបស់ខ្ញុំបានជាសះស្បើយ។  សម្រាប់លុយដែលយកទៅព្យាបាលជំងឺកូននោះ គឺខ្ញុំបានទៅចងការពីធនាគារអម្រឹត ប៉ុន្តែឥឡូវនេះខ្ញុំបានសងគេរួចហើយដោយបានប្រាក់មកពីប្តីរបស់ខ្ញុំទៅធ្វើជាកម្មករសំណង់នៅទីក្រុងភ្នំពេញ។» 
ប្អូនស្រី ហេន មិនដែលបានចូលរួមវគ្គបណ្តុះបណ្តាលអំពីសុខភាពទេ ព្រោះនាងរវល់ធ្វើការងារផ្ទះ និងមើលថែទាំកូនៗ។  ប្អូនស្រី យល់ថាពេលដែលកូនៗរបស់នាងមានអាយុគ្រប់អាចចូលរៀនបាន នាងនឹងបញ្ជូនពួកគេឲ្យទៅសាលារៀន ព្រោះនាងយល់ថាវាសំខាន់ខ្លាំងណាស់ ក្នុងការដែលឲ្យកូនមានចំណេះដឹង។ ប៉ុន្តែនាងមិនដឹងថាអាចមានលទ្ធភាពឲ្យកូនៗរបស់នាង រៀនបានដល់ថ្នាក់ណាទេ ព្រោះរាល់ថ្ងៃនេះជីវភាពនៅក្នុងគ្រួសាររបស់នាងមានការខ្វះខាតណាស់ ។

លើសពីនេះទៀត នៅក្នុងគ្រួសាររបស់នាងមិនដែលមានអំពើហឹង្សាកើតឡើងទេ ព្រោះប្តីរបស់នាងមានចរឹតស្លូតបូតឧស្សាហ៍ធ្វើការងារ រកស៊ីចិញ្ចឹមប្រពន្ធ និងកូនហើយគាត់មិនដែលទំនេរសម្រាកនៅផ្ទះទេ។ ពេលប្តីទៅធ្វើសំណង់នៅភ្នំពេញ១ខែទើបគាត់មកលេងផ្ទះម្តង។ ប្អូនបាននិយាយថា ដោយសារតែឥឡូវខ្ញុំមានកូនតូចៗទើបខ្ញុំដឹងថាការចំណាយលុយពេលព្យាបាលជម្ងឺម្តងៗអស់ប្រាក់ច្រើនណាស់ សម្រាប់ចំណាយលើសេវាព្យាបាលដល់មន្ទីពេទ្យឯកជន ព្រោះគ្រប់ពេលយើងទៅព្យាបាលបើគ្រូពេទ្យប្រាប់ថាត្រូវបង់ប្រាក់ប៉ុន្មាន គឺយើងត្រូវតែមានប្រាក់បង់ឲ្យគ្រប់ចំនួនបើមិនមានប្រាក់ទេគឺគេមិនព្យាបាលឲ្យឡើយ។»

សម្រាប់មណ្ឌលសុខភាពវិញ គឺអាចព្យាបាលបានតែជំងឺណាដែលស្រាលៗប៉ុណ្ណោះដូចជា ជំងឺគ្រុនក្តៅ ផ្តាសសាយ និងរាគរូសបន្តិចបន្តួច។ បើស្រ្តីទៅឆ្លងទន្លេ ហើយមានបញ្ហានោះគឺគេត្រូវបញ្ជូនទៅមន្ទីពេទ្យខេត្ត ពីព្រោះនៅមណ្ឌលសុខភាពមិនមានឧបករណ៍ឬថ្នាំពេទ្យគ្រប់គ្រាន់ដើម្បីជួយសង្រ្គោះនោះទេ។ ប្អូនស្រីបន្ថែមថា«បើប្រៀបធៀបកាលពី១០ឆ្នាំមុននិងពេលឥឡូវនេះខ្ញុំគិតថាខុសគ្នាឆ្ងាយព្រោះឥឡូវមន្ទីពេទ្យឯកជនបង្កើតច្រើន ហើយមានឧបករណ៍ទំនើបៗ ប៉ុន្តែពេលទៅព្យាបាលម្តងៗត្រូវចំណាយលុយច្រើនណាស់។» ប្អូនស្រី ហេន បានប្រាប់ថានាងមិនដែលដឹងកាលពីមុនទៅព្យាបាលនៅមន្ទីពេទ្យរដ្ឋមិនបង់ប្រាក់នោះទេ ប៉ុន្តែនាងគ្រាន់តែដឹងថាពីមុនទៅព្យាបាលមិនបាច់ចំណាយប្រាក់ច្រើនដូចពេលឥឡូវនេះ។

ចុងក្រោយនាងបានបញ្ជាក់ថា«បើសិនជាអាចសំណូមពរបាន គឺខ្ញុំសូមឲ្យពេលដែលទៅមន្ទីពេទ្យឯកជនព្យាបាលម្តងៗសូមឲ្យការបង់ថ្លៃមានតំលៃទាប និងមានការយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យព្រោះប្រជាជនក្រីក្រដូចជាខ្ញុំមិនមានលទ្ធភាពបង់ថ្លៃព្យាបាលដូចរាល់ថ្ងៃនេះទេ គ្រប់ពេលដែលកូនឈឺម្តងៗគឺខ្ញុំត្រូវតែជំពាក់បំណុលគេ។ ហើយសូមឲ្យមណ្ឌលសុខភាពដាក់បន្ថែមគ្រូពេទ្យ ក៏ដូចជាថ្នាំ និងឧបករណ៍ឲ្យបានគ្រប់គ្រាន់ ដើម្បីជួយដល់ប្រជាជនក្រីក្រដែលគ្មានលទ្ធភាពទៅរកមន្ទីពេទ្យឯកជន។»
 
អត្ថបទទាក់ទង


( 10 មិនា 2016 )

 ...
ទំព័រទី​ 1 ក្នុង 2  12បន្ទាប់ចុងក្រោយ
ឯកសារ
កម្រងវីដេអូ
FACE BOOK LIKE
កម្រងរូបភាព
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
000037
ម្សិលមិញ :
000015
សប្តាហ៍នេះ :
000465
  • 0
  • 0
  • 1
  • 4
  • 1
  • 0
  • 0
  • 8