slide slide slide slide slide slide

១. ធនាគារពិភពលោក ចូលខ្លួនមក ក្រោយចប់សង្គ្រាម ខ្មែរឈប់បង្ហូរឈាម ត្រៀមប្តូររចនាសម្ព័នថ្មី   សង្គម ប្រែប្រួល រៀបចំសំរួលទីផ្សារសេរី រៀបឲ្យបានល្អប្រពៃ  ទើបផ្តល់កំចីអភិវឌ្យន៏ប្រទេស។

២. ជំនួយភ្ជាប់សំណង ត្រូវកាត់សងធនធានធម្មជាតិ សេវាសាធារណះទៀត មានព្រោងព្រាតប្រែជាឯកជន សេវា សុខភាពគមនាគមន៏ ប្រព័ន្ធអប់រំ គ្រប់គ្រងដោយក្រុមហ៊ុនធំ  អោយប្រជាជនចំណាយខ្លួនឯង។
ករណីសិក្សា: សេវាសុខភាពរដ្ឋ និងឯកជន
បានផ្សាយនៅ ថ្ងៃទី, 11, មិនា, 2016, 09:29 PM | បានអាន : 4015
ចែករំលែក :
“សុខភាពពិតជាសំខាន់បើសិនជាមានលុយ”

ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៣
រៀបចំដោយៈ អ្នកនាង ណម សុភាស់

 
បងស្រី អ៊ុន សាលី មានអាយុ៤២ឆ្នាំ និងប្តីឈ្មោះសៀវ អយ អាយុ៣៨ឆ្នាំ រស់នៅភូមិថ្មី ឃុំចំបក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។  គាត់មានកូន៤នាក់កូនស្រី៣នាក់ និងប្រុស១។ ពួកគាត់ប្រកបមុខរបរ ធ្វើស្រែ លើដីស្រែ៨០អា  ដែលឪពុកម្តាយបានចែកអោយ។ ក្រៅពីនេះគាត់បានជួលដីស្រែទំហំពីរហិចតា ពីអ្នកភូមិបន្ថែម ក្នុងតម្លៃ១លានរៀលក្នុងមួយឆ្នាំ។

នៅលើដីស្រែរបស់គាត់ បងស្រីសាលី អាចធ្វើស្រែបានបីដងដោយប្រើម៉ាស៊ីនបូមទឹក។ ប៉ុន្តែ ផលស្រូវដែលប្រមូលបានគឺហូបមិនគ្រប់គ្រាន់ទេ ក្នុងមួយឆ្នាំៗ ពីព្រោះមេឃរាំងភ្លៀង ដែលធ្វើឲ្យការធ្វើស្រែបានផលតិច។ បន្ថែមពីលើនេះទៀត ការចំណាយលើការធ្វើស្រែអស់ប្រាក់ច្រើន៖ ត្រូវចំណាយទៅលើថ្លៃជីគីមី ថ្នាំសំលាប់សត្វល្អិត គ្រាប់ពូជ ប្រេងម៉ាស៊ីនសំរាប់បូមទឹក ដូច្នេះនៅពេលប្រមូលផលម្តងៗ គឺគ្រួសារគាត់ត្រូវលក់ស្រូវសងគេ។ ដូច្នេះផលស្រូវដែលគ្រួសារគាត់ផលិតបាន គឺមិនគ្រប់គ្រាន់សម្រាប់ការហូបចុកទេ ហើយគាត់តែងខ្វះអង្ករហូបនៅចុងឆ្នាំ មុនពេលប្រមូលផលថ្មី។ ក្នុងមួយឆ្នាំ គ្រួសារគាត់ត្រូវទិញអង្ករហូបថែមប្រហែលប្រាំមួយតៅ ក្នុងមួយឆ្នាំ ដោយក្នុងមួយតៅតម្លៃ២៧,០០០(ពីរម៉ឺនប្រាំពីរពាន់)រៀល។

ការចំណាយប្រចាំថ្ងៃ ត្រូវពឹងផ្អែកលើប្រាក់ចំណូលប្តីរបស់គាត់ដែលធ្វើការសំណង់ និងស៊ីឈ្នួលនៅវៀតណាម នៅពេលផុតពីរដូវធ្វើស្រែចំការ។ ក្នុងមួយថ្ងៃ ប្តីរបស់គាត់ រកប្រាក់កម្រៃបាន២០,០០០រៀល។ ចំណែកប្រាក់មួយចំណែកទៀត គឺបានមកពីលុយកូនស្រីច្បងម្នាក់ ដែលធ្វើការរោងចក្រនៅភ្នំពេញផ្ញើមកអោយ។ កូនស្រីរបស់គាត់ ទើបតែនឹងទៅធ្វើការនៅរោងចក្រនៅភ្នំពេញ បានពីរខែប៉ុណ្ណោះ ក្នុងមួយខែ ពួកគេផ្ញើប្រាក់១០០ដុល្លាមកផ្ទះ។ 
តាមការឲ្យដឹងពីបងស្រីសាលី គ្រួសារគាត់ ធ្លាប់មានជីវភាពរស់នៅប្រសើរជាងនេះ និងមានមុខរបរបិតស្រា-ស ចិញ្ចឹមជ្រូក មាន់ និងគោ។ ប៉ុន្តែ នៅឆ្នាំ២០១០ បងស្រីសាលី បានធ្លាក់ខ្លួនឈឺដោយសារមានជំងឺសន្លាក់ឆ្អឹង។ អាការៈមុនដំបូង គឺគាត់ឈឺចាប់តាមឆ្អឹងគន្លាក់ជង្គង់។ បងស្រីបានទៅមណ្ឌលសុខភាពឃុំគ្រួសដែលមានចំងាយប្រហែលពីរគីទ្បូម៉ែតពីភូមិរបស់គាត់។ គ្រូពេទ្យនៅមណ្ឌលសុខភាពគ្រួស បានឲ្យថ្នាំលេបបំបាត់ការឈឺចាប់ដល់បងស្រីសាលី។ ប៉ុន្តែគាត់បានលេបថ្នាំបំបាត់ការឈឺចាប់ប្រហែលជាពីរខែតែមិនបានធូរស្រាលសោះ។ គ្រូពេទ្យសង្ស័យថាគាត់មានជំងឺរបេង ហើយផ្តល់យោបល់ឲ្យគាត់ទៅថត។ ក្រោយមកបងស្រីសាលីបានទៅថត និងធ្វើការពិនិត្យនៅមន្ទីរពេទ្យឯកជនដែលស្ថិតនៅក្នុងទីរួមខេត្តស្វាយរៀង ។ នៅមន្ទីរពេទ្យនោះ    ក៏មិនមានសេវាព្យាបាលអីនោះទេ មានការពិនិត្យ និងឆ្លុះអេកូ(ពិនិត្យពីរដងអស់១២០,០០០រៀល)។ ក្រោយពីរឆ្លុះអេកូ គ្រូពេទ្យប្រាប់ថាគាត់មានជំងឺសន្លាក់ឆ្អឹង និងជំងឺក្រពះ(ដោយសារអំទ្បុងពេលឈឺ គាត់ហូបបាយមិនកើត)។

បងស្រីសាលី បានទៅរកសេវាព្យាបាលនៅមន្ទីរពេទ្យឯកជនក្នុងភូមិ ហើយគាត់បានរៀបរាប់ពីអាការៈឈឺរបស់គាត់ដល់គ្រូពេទ្យ។ គ្រូពេទ្យក្រោយពីបានស្តាប់ហើយ មិនបានធ្វើរោគវិនិច្ឆ័យអ្វីទេ តែបានប្រាប់គាត់វិញថា បើសិនជាជំងឺរបស់បងស្រីសាលីដូចជំងឺដែលគាត់ធ្លាប់ព្យាបាលអោយគេរាល់ដង គឺចាក់ថ្នាំតែមួយអាទិត្យបានជាសះស្បើយហើយ(មួយអាទិត្យត្រូវចំណាយអស់ ៥០ដុល្លាអាមេរិក)។ តែគ្រូពេទ្យទាមទារយកប្រាក់មុន ដើម្បីទៅទិញថ្នាំនៅភ្នំពេញ។ នៅពេលព្យាបាលអស់រយៈពេលមួយអាទិត្យ ជំងឺរបស់គាត់នៅតែមិនជាសះស្បើយ ហេតុនេះខាងមន្ទីពេទ្យលែងហ៊ានព្យាបាលជំងឺគាត់ទៀត។ ពេល នោះបងស្រីសាលី មិនបានទៅព្យាបាលនៅមន្ទីពេទ្យផ្សេងទេដោយសម្រាកនៅផ្ទះ ហើយទិញកៅអៀក(ម៉ាកអេចអរ)មកបិត (រយៈពេលពេញមួយថ្ងៃ) តែមួយថ្ងៃក្រោយមកស្រាប់តែគាត់សន្លប់មិនដឹងខ្លួន។ ប្ដីរបស់គាត់ បានហៅគ្រូពេទ្យេដែលធ្លាប់ចាក់ថ្នាំឲ្យ មកជួយព្យាបាល តែគ្រូពេទ្យមិនហ៊ានមើលទេ ព្រោះបងស្រីមានអាការៈធ្ងន់ធ្ងរពេកខ្លាចមានបញ្ហា។ ប្ដីរបស់គាត់ អស់សង្ឃឹមបានពិភាក្សាជាមួយបងប្អូន ហើយបានសុំឲ្យគ្រូពេទ្យជួយព្យួរសេរ៉ូមឲ្យ(គ្រូពេទ្យបានដាក់សេរ៉ូមឲ្យតាមការស្នើសុំរបស់សាច់ញាតិ)។ ក្រោយពីដាក់សេរ៉ូម បងស្រី សាលី ស្រាប់តែបានដឹងខ្លូនទ្បើងវិញ ហើយចេះតែបន្តឲ្យគ្រូពេទ្យចាក់ថ្នាំ និងព្យួរសេរ៉ូមអោយរហូត។ គាត់ចាប់ផ្តើមមានកំលាំងបានប្រហែលមួយអាទិត្យ ទើបទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង(អាគារសម្តេចឪ)។

ពេលទៅដល់គ្រូពេទ្យបានសួររកប័ណ្ណក្រីក្រពីបងស្រី សាលី ប៉ុន្តែគាត់់អត់មានទេ។ នៅពេលនោះគាត់សង្កេតឃើញថា គ្រូពេទ្យមិនយកចិត្តទុកដាក់ចំពោះគាត់ ហើយយឺតយ៉ាវក្នុងការយកគាត់ទៅពិនិត្យព្យាបាល។ ប្ដីរបស់គាត់បានទៅបង់លុយ ដើម្បីទទួលបានសេវាព្យាបាល បន្ទាប់ពីពិនិត្យរួចរាល់ គ្រូពេទ្យបានប្រាប់ ថាបងស្រី សាលីមានជំងឺរបេងឆ្អឹង ហើយបើកថ្នាំឲ្យលេបនៅផ្ទះ ព្រោះមន្ទីពេទ្យនេះគេត្រូវសាងសងអារគាថ្មីបន្ថែម ហើយគ្មានបន្ទប់សម្រាកព្យាបាលនោះទេ។ 
បងស្រី សាលីបានលេបថ្នាំរបេងឆ្អឹងអស់រយៈពេល២ខែ តែជំងឺរបស់គាត់នៅតែមិនជាសះស្បើយ។ ក្រោយពីរមានការពិភាក្សាជាមូយគ្រួសារ និងការផ្តល់យោបល់ពីបងប្អូនផងនោះបងស្រី សាលី បានទៅព្យាបាលនៅមន្ទីពេទ្យឯកជនមួយកន្លែងនៅភ្នំពេញ(ម្តុំទូលគោក)។ ក្រោយពេលពិនិត្យគ្រូពេទ្យប្រាប់ថា បងស្រីមានជំងឺសន្លាក់ឆ្អឹង មិនមែនរបេងឆ្អឹងទេ ហើយត្រូវចាក់ថ្នាំពីរដង(ម្តង៤ម្ជុល ហើយមួយអាទិត្យចាក់ម្ដង) ដោយប្រើម្ជុលចាក់សេរ៉ូមចាក់កន្លែងឆ្អឹងជង្គង់ និងត្រូវលេបថ្នាំរយៈពេលបីខែ។ បងស្រី សាលី យល់ថានៅមន្ទីពេទ្យនេះ គ្រូពេទ្យមានភាពរួសរាយរាក់ទាក់ និងយកចិត្តទុកដាក់ក្នុងការព្យាបាល ហើយសេវាលឿនរហ័ស។ ក្នុងអំទ្បុងពេលនៅចាំចាក់ថ្នាំលើកទីពីរ បងស្រីសាលីបានស្នាក់នៅផ្ទះបងប្អូននៅទីក្រុងភ្នំពេញ។ ចាប់តាំងពីពេលនោះ មកជំងឺរបស់បងស្រី សាលី ក៍បានជាបន្ដិចម្ដងៗ។

មកដល់សព្វថ្ងៃជំងឺរបស់គាត់បានជាសះស្បើយហើយ តែមិនទាន់ជាដូចដើមនោះទេ គាត់ក៏មិនអាចធ្វើការងារធ្ងន់ៗដូចពីមុនបានដែរ។ រយៈពេលដែលបងស្រីមានជំងឺ គឺជិតបីឆ្នាំ ហើយត្រូវចំណាយលុយលើថ្នាំពេទ្យ អាហារហូបចុក ការស្នាក់នៅ និងថ្លៃធ្វើដំណើរអស់សរុបទាំងអស់ប្រហែលជា៣,០០០(បីពាន់)ដុល្លាអាមេរិក។ ប្រាក់ទាំងអស់នោះគាត់បានមកពីការ លក់ម៉ូតូ គោ ជ្រូក មាន់ និងប្រាក់សន្សំពីការរកស៊ីជាច្រើនឆ្នាំ។ ផលលំបាកអំទ្បុងពេលឈឺ បងស្រី សាលី កំពុងមានកូនខ្ចីទើបនឹងកើតបានរយៈពេលប្រាំខែ។ ពេលនោះគាត់មិនបានឲ្យកូនរបស់គាត់បៅដោះទេ ខ្លាចឆ្លងជំងឺ ដោយឲ្យបៅទឹកដោះគោវិញ តែកូនមិនព្រមបៅ ហើយគិតតែយំ។ បីថ្ងៃក្រោយមក ទើបកូនព្រមបៅតែបៅទឹកតែបបរនិងទឹកស្ករ។ កូនៗទាំងបីនាក់របស់គាត់ បានម្ដាយបងសាលី ជាអ្នកជួយមើលខុសត្រូវពេលបងស្រីទៅព្យាបាល។ ចំណែកបងស្រី សាលី វិញបានប្ដីជាអ្នក មើលថែទាំ និងជួយផ្តល់ជាកំលាំងចិត្ត។ ក្រោយពីបានជាសះស្បើយពីជំងឺបងស្រីសាលីទទូលបាន ចំណងដៃនៅកូនស្រីមួយទៀត(បច្ចុប្បន្ននាងមានអាយុបួនខែហើយ)។

បច្ចុប្បន្នជីវភាពរស់នៅប្រចាំថ្ងៃរបស់បងស្រីសាលី មានការលំបាកជាងមុន ព្រោះតែខ្វះថវិកា ដើម្បីប្រកបមុខរបរ ហើយម្យ៉ាងទៀតចិញ្ចឹមសត្វ(ជ្រូក និងមាន់) ក៏មិនសូវសមប្រកប។ បងស្រីសាលី យល់ថា បើសិនជានៅតាមមន្ទីពេទ្យរដ្ឋមានថ្នាំគ្រប់គ្រាន់ សេវារហ័ស គ្រូពេទ្យយកចិត្តទុកដាក់និងមានគុណភាពល្អ ជាពិសេសការពិនិត្យព្យាបាលមានតម្លៃទាប គាត់ពិតជាសប្បាយចិត្តណាស់៕
 
អត្ថបទទាក់ទង


( 05 កញ្ញា 2016 )

 URGENT JOB VACANCY
The Messenger Band is a group of garment factory workers with six members founded by Womyn’s Agenda for change in 2005 and they work on promote the social justice and equality. In the year 2009, MB registered as Association at Ministry of Interior. In 2012, MB became a member of United sisterhood Alliance “Us”....


( 16 មិនា 2016 )

 "ស្រ្តីមានផ្ទៃពោះ និងការឆ្លងទន្លេ"

រៀបចំដោយដោយ៖ ច្រឹក សុផា  ថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៣

ប្អូនស្រីឈ្មោះ ប៉ែន ហេន មានអាយុ ២៧ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិល្វា ឃុំគ្រួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ ហេន បានរៀបការអស់រយៈពេល៥ឆ្នាំមកហើយ និង មានកូនចំនួនបីនាក់ក្នុងនោះមានកូន...


( 16 មិនា 2016 )

"ខ្ញុំចង់បានសេវាល្អពីពេទ្យរដ្ឋ"

ថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៣ រៀបចំដោយ៖ គន្ធ សុថារី

នាងខ្ញុំឈ្មោះ គីម យ៉ែម អាយុ៣៤ឆ្នាំ។ ប្តីរបស់ខ្ញុំឈ្មោះ សាក់ វាសនា មានអាយុ៣៣ឆ្នាំ។ គ្រួសារខ្ញុំរស់នៅភូមិល្វា ឃុំគ្រួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ ខ្ញុំមានកូនពីរនាក់៖ ប្រុសម្នាក់ ស្រីម្នាក់ ហើយខ្ញុំរស់នៅទីនេះតាំងពី...


( 11 មិនា 2016 )

១. វប្បធម៌យើងខ្ញុំជាអ្នកស្រុកភ្នំ មានពីយូរលង់ ភូមិផងទាំងទ្បាយ ភូមិផងទាំងទ្បាយ រស់នៅសែនឆ្ងាយពីខេត្តក្រុង ពឹងផ្អែកទាំងស្រុង លើធនធានធម្មជាតិ ធនធានធម្មជាតិ...
ទំព័រទី​ 1 ក្នុង 2  12បន្ទាប់ចុងក្រោយ
ឯកសារ
កម្រងវីដេអូ
FACE BOOK LIKE
កម្រងរូបភាព
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
000027
ម្សិលមិញ :
000015
សប្តាហ៍នេះ :
000455
  • 0
  • 0
  • 1
  • 4
  • 0
  • 9
  • 9
  • 8